khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី អញ្ជើញចូលរួមជា គណៈ អធិបតី ក្នុង ពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តពោធិ៍សាត់
     
    ចែករំលែក ៖

    នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានប្រតិភូសមាជិកព្រឹទ្ធសភា នៃភូមិភាគទី៧ បានចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្ត ពោធិ៍សាត់ ដែលមានសមាសភាពចូលរួម : ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភាភូមិភាគទី៧ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាមណ្ឌលខេត្ត ពោធិ៍សាត់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តពោធិ៍សាត់។
    ក្នុងឱកាសដ៏ល្អប្រសើរនេះ តាងនាមឱ្យគណៈប្រតិភូសមាជិកព្រឹទ្ធសភា នៃភូមិភាគទី៧ បានមានមតិសំណេះសំណាលដោយផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងតំណាងរាស្ត្រក្នុងតំណែង សូមថែរក្សាសុខភាពឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។
    ទន្ទឹមនេះ គណៈប្រតិភូសមាជិកព្រឹទ្ធសភានៃភូមិភាគទី៧ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុខេត្តពោធិ៍សាត់ផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail